ខ្លះៗអំពីប្រទេសដីកោះសឹង្ហបូរី ហេតុអ្វីបានជាលោក លីក្វាន់យូ(Lee Kaun Yew) ប្រើប្រាស់របបដឹកនាំរដ្ឋតាមបែបផ្ដាច់ការ?

លោក Lee Kuan Yaw ស្ថាបនិកប្រទេសសាំងហ្កាពួរ ឬ សឹង្ហបុរី ដែលជាមេដឹកនាំមានលក្ខណះធម្មជាតិពិតៗ។ លោកជាមេដឹកនាំផ្តាច់ការមួយរូប ហេីយលោកធ្លាប់និយាយថា មានតែរបបផ្តាច់ការ ទេីបអាចកែចរឹកពលរដ្ឋរបស់ខ្លួនបាន ហាមយកសិទ្ធិមនុស្សមកនិយាយជាមួយគាត់ ។ កាលនោះលោកបានបញ្ជាក់ថា ពលរដ្ឋសឹង្ហបុរីគឺជាពលរដ្ឋគ្មានចំណេះដឹង ពោរពេញដោយគំនិតឆ្កូតឡប់ បេីរស់នៅក្នុងរបបប្រជាធិបតេយ្យ ដែលគេនិយមយកមតិភាគច្រេីន នោះច្បាស់ជាប្រទេសសឹង្ហបុរីនឹងឆ្កូតឡប់ទៅតាមពលរដ្ឋ គ្មានថ្ងៃងេីបមុខរួចឡេីយ។ ប្រទេសសឹង្ហបុរីកាលនោះ ពលរដ្ឋចូលចិត្តលេងខ្លួន ចាក់សាក់ ប្រុសចោះក្រវិល ផឹកសុី រៀនមិនបានខ្ពស់ បេីរដ្ឋាភិបាលចង់កែប្រែ គេចោទរដ្ឋាភិបាលរំលោភសិទ្ធិមនុស្ស ហេីយមតិពលរដ្ឋភាគច្រេីនគាំទ្រនូវរឿងឆ្កូតនេះ ដែលជាគំនិតឆ្កូតឡប់ ព្រោះពលរដ្ឋសឹង្ហបុរីភាគច្រេីនជាមនុស្សខ្វះចំណេះដឹង និង សម្បូរគំនិតឆ្កូតឡប់ៗ ដូចនេះមតិភាគច្រេីនតាមបែបប្រជាធិបតេយ្យក៏ទៅតាមនឹងដែរ។ ហេតុនេះបានលោក ប្រកាន់របបផ្តាច់ការ អ្នកណាធ្វេីខុសគឺ ចាប់វាយ ឬ បាញ់សម្លាប់តាមសាធារណ: និង ដាក់គុកភ្លាម ដោយមានអ្នកខ្លះបាត់បង់ជីវីតដោយការវាយរបស់ប៉ូលីស ហេីយរបបផ្តាច់ការនេះដឹកន...