ខ្លះៗអំពីប្រទេសដីកោះសឹង្ហបូរី ហេតុអ្វីបានជាលោក លីក្វាន់យូ(Lee Kaun Yew) ប្រើប្រាស់របបដឹកនាំរដ្ឋតាមបែបផ្ដាច់ការ?
លោក Lee Kuan Yaw ស្ថាបនិកប្រទេសសាំងហ្កាពួរ ឬ សឹង្ហបុរី ដែលជាមេដឹកនាំមានលក្ខណះធម្មជាតិពិតៗ។ លោកជាមេដឹកនាំផ្តាច់ការមួយរូប ហេីយលោកធ្លាប់និយាយថា មានតែរបបផ្តាច់ការ ទេីបអាចកែចរឹកពលរដ្ឋរបស់ខ្លួនបាន ហាមយកសិទ្ធិមនុស្សមកនិយាយជាមួយគាត់ ។ កាលនោះលោកបានបញ្ជាក់ថា ពលរដ្ឋសឹង្ហបុរីគឺជាពលរដ្ឋគ្មានចំណេះដឹង ពោរពេញដោយគំនិតឆ្កូតឡប់ បេីរស់នៅក្នុងរបបប្រជាធិបតេយ្យ ដែលគេនិយមយកមតិភាគច្រេីន នោះច្បាស់ជាប្រទេសសឹង្ហបុរីនឹងឆ្កូតឡប់ទៅតាមពលរដ្ឋ គ្មានថ្ងៃងេីបមុខរួចឡេីយ។
ប្រទេសសឹង្ហបុរីកាលនោះ ពលរដ្ឋចូលចិត្តលេងខ្លួន ចាក់សាក់ ប្រុសចោះក្រវិល ផឹកសុី រៀនមិនបានខ្ពស់ បេីរដ្ឋាភិបាលចង់កែប្រែ គេចោទរដ្ឋាភិបាលរំលោភសិទ្ធិមនុស្ស ហេីយមតិពលរដ្ឋភាគច្រេីនគាំទ្រនូវរឿងឆ្កូតនេះ ដែលជាគំនិតឆ្កូតឡប់ ព្រោះពលរដ្ឋសឹង្ហបុរីភាគច្រេីនជាមនុស្សខ្វះចំណេះដឹង និង សម្បូរគំនិតឆ្កូតឡប់ៗ ដូចនេះមតិភាគច្រេីនតាមបែបប្រជាធិបតេយ្យក៏ទៅតាមនឹងដែរ។ ហេតុនេះបានលោក ប្រកាន់របបផ្តាច់ការ អ្នកណាធ្វេីខុសគឺ ចាប់វាយ ឬ បាញ់សម្លាប់តាមសាធារណ: និង ដាក់គុកភ្លាម ដោយមានអ្នកខ្លះបាត់បង់ជីវីតដោយការវាយរបស់ប៉ូលីស ហេីយរបបផ្តាច់ការនេះដឹកនាំប្រទេសសឹង្ហបុរីរហូតដល់ដល់សព្វថ្ងៃនេះ ដែលពលរដ្ឋសឹង្ហបុរីម្នាក់ៗគឺត្រង់ជេីង ដែលយេីងមេីលឃេីញថា ពលរដ្ឋសឹង្ហបុរីសព្វថ្ងៃនេះថ្លៃថ្នូរណាស់សូម្បីពិភពលោកចាត់ទុកជាតិសាសន៍មួយជាពលរដ្ឋថ្លៃថ្នូរជាងគេ។
លោកជាមនុស្សពោរពេញទៅដោយទស្សន: និង ចក្ខុវិស័យខ្ពស់ក្នុងការកែប្រែប្រទេសតូចមួយនេះទាំងចរឹកប្រជាជន និង ក្រុមជនជាតិផ្សេងៗទៅជាជាតិសាសន៍ថ្លៃថ្នូររស់នៅក្នុងសង្គមសឹង្ហបុរី ។ ពាក្យសម្តីនិយាយមកចេញពីចិត្តដោយពិបាកស្តាប់មិនពិរោះពោរពេញដោយកំហឹង និង ស្រែកលឺៗ ហ៊ានជេររប្រជាជនខ្លួន ហ៊ានមេីលងាយប្រជាជន ចង្អុលមុខប្រជាជនមិនខ្វល់នឹងការបាត់បង់អ្នកគាំទ្រខ្លួនឡេីយ តែបច្ចុប្បន្នប្រជាជនសឹង្ហបុរីគ្រប់រូបភ្លឺភ្នែក ដែលគាត់បានកែប្រែដីកោះគ្មានអ្វីទាំងអស់ទៅជាប្រជាជាតិមួយដែលស៊ីវិល័យខ្ពស់ដាច់គេនៅទ្វីបអាស៊ី និង ជាជាតិសាសន៍ដែលថ្លៃថ្នូរដែលទៅណាមកណាប្រទេសជុំវិញពិភពលោកតែងតែស្វាគមន៍។ បច្ចុប្បន្ន គ្មានពលរដ្ឋសឹង្ហបុរីសូម្បីតែម្នាក់ធ្វេីការដោយកម្លាំងបាយឡេីយ សុខចិត្តនាំចូលពលករពីបរទេសមកប្រេីប្រាស់ ។ ធនធានមនុស្សសឹងតែ១០០% រៀនចប់មហាវិទ្យាល័យទាំងអស់ ចំណែកមនុស្សស្រីជាង៩៩%រៀនចប់ថ្នាក់បរិញ្ញាប័ត្រ ដែលជាអត្រាខ្ពស់បំផុតក្នុងពិភពលោក ។
នៅពេលដែលមនុស្សម្នាក់ចង់ជួយអ្នកដោយចិត្តពិតប្រាកដគឺគាត់មិនចង់បានអ្វីពីអ្នកឡេីយ ដោយកាយវិការមេីលទៅសម្បូរទៅដោយថាមពលធម្មជាតិចេញខាងក្នុងពិតៗ ។
Copyright to Facebook: Re-Idea https://m.facebook.com/story.php?story_fbid=292009962264606&id=112187476913523
Comments
Post a Comment