ទីក្រុង Venice, Italy

 ទីក្រុង Venice ដែលជារដ្ឋធានីនៃតំបន់ Veneto ភាគខាងជើងនៃប្រទេសអ៊ីតាលី 🇮🇹 ត្រូវបានសាងសង់នៅលើកោះសិប្បនិម្មិតតូចៗចំនួនជាង ១០០ នៅលើផ្ទៃទឹកសមុទ្រ Adriatic ។ 

ទីក្រុងមួយនេះកសាងតាំងពីស.វទី១០​។  វាមិនមានផ្លូវសម្រាប់រថយន្តទេ មានតែប្រឡាយទឹករួមដែលគេហៅថា មហាវិថីហ្គ្រែនប្រូលលែន អមដោយជាមួយវិមាន រ៉ាយនិស និង ហ្គោធិក ហេីយមានស្ពានសម្រាប់ឆ្លងកាត់ចំនួន៤០០ស្ពាន​ ។  ការធ្វើដំណើរនៅទីក្រុងនេះដោយ ទូក និង កាណូត តែប៉ុណ្ណោះ ។ តំបន់កណ្តាលគឺ Piazza San Marco មានវិថី St. Mark's Basilica ដែលត្រូវបានរៀបជាក្បូរក្បាច់រចនារបស់ Byzantine និង ប៉មកណ្តឹងដែលផ្តល់នូវទេសភាពនៃដំបូលក្រហមរបស់ទីក្រុង។ សព្វថ្ងៃទីក្រុងនេះមាន ប្រជាជនកំពុងរស់នៅជាង ២៥​ មុឺននាក់ និង ជាទីក្រុងទេសចរណ៍ល្បីឈ្មោះមួយក្នុងពិភពលោក ។ 



តំបន់ទេសចរណ៍ល្បីៗជុំវិញពិភពលោកបានចម្លងប្លង់ និង ស្ថាបត្យកម្មតាមទីក្រុងមួួយនេះ ដូចជា នៅ ទីក្រុង ម៉ាកាវ (ប្រទេសចិន) កោះត្រល់ (វៀតណាម) សឹង្ហបុរី ឡាសវីកា(សហរដ្ឋអាមេរិក) ។













អត្ថបទចម្លងពី៖ Facebook Re-Idea

Comments

Popular posts from this blog

ការយល់ឃើញរបស់ លោកអ៊ុំ ខឹម វាសនា (ប្រមុខLDP) Talk about Lee Kuan Yew ដើម្បីអោយក្លាយជាប្រជាជាតិមួយដ៏រឹងមាំត្រូវមានធាតុ៤ៈ »ទឹកដី »វប្បធម៌ ទំនៀមទំលាប់​ ភាសា​ ដាច់ដោយឡែកពីគេ »ពលរដ្ឋ »រដ្ឋអំណាចមួយដ៏រឹងមាំ